1/10កិច្ចប្រជុំរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ Ton Duc Thang University នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ៖ តំណាងការិយាល័យទំនាក់ទំនងអន្តរជាតិ និងតំណាងដេប៉ាតឺម៉ង់ពាក់ព័ន្ធនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យ Ton Duc Thang University នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងកិច្ចពិភាក្សាការងារនេះ ភាគីទាំងពីរបានពិភាក្សាលម្អិតលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងការបង្កើតកម្មវិធីសិក្សា២+២ សម្រាប់មុខជំនាញពាណិជ្ជសាស្រ្ត ទេសចរណ៍ ព័ត៌មានវិទ្យា និងមុខជំនាញផ្សេងៗទៀត។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើលទ្ធភាពក្នុងការផ្តល់អាហារូបករណ៍សម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សា និងកម្មវិធីសិក្សាថ្នាក់ក្រាយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ton Duc Thang University សម្រាប់និស្សិត និងបុគ្គលិកអប់រំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
Meeting Between the Royal University of Phnom Penh and Ton Duc Thang University of the Socialist Republic of Viet Nam
Phnom Penh, 20 October 2026: Representatives from the International Office and relevant departments of the Royal University of Phnom Penh (RUPP) held a consultative meeting with a delegation from Ton Duc Thang University of the Socialist Republic of Viet Nam.
During the meeting, both parties explored detailed prospects for collaboration on establishing 2+2 articulation pathways across major fields, including Business Administration, Tourism, Information Technology, and other disciplines. Additionally, both sides discussed opportunities for offering scholarship programs for student exchange programs and postgraduate studies at Ton Duc Thang University for RUPP students, faculty, and academic staff.
#RUPP #IRO #TDTU
គេហទំព័រ និងបណ្ដាញសង្គមផ្លូវការរបស់ RUPP
🌐 | Facebook Page
🌐 | Telegram Channel
🌐 | Telegram Chat
🌐 | Tiktok











